Hebrews 7

1ដ្បិតលោក​ម៉ិលគីស្សាដែកនេះ​ជា​ស្ដេច​ក្រុង​សាឡិម​និង​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់បំផុតគាត់​បាន​ជួប​លោក​អ័ប្រាហាំ​ដែល​បាន​វិល​ត្រលប់មកពីវាយកម្ទេចស្ដេចនានាហើយ​គាត់​បាន​ឲ្យ​ពរ​ដល់​លោក​អ័ប្រាហាំ 2រីឯលោក​អ័ប្រាហាំ​ក៏​យកមួយភាគដប់ពី​អ្វីៗ​ទាំងអស់មក​ជូន​លោក​ម៉ិលគីស្សាដែក​ដែរ។ ​មុនដំបូង​គេ​ហៅ​នាម​ស្ដេច​អង្គ​នេះ​ថាស្ដេច​នៃ​សេចក្ដី​សុចរិត​ហើយ​ក្រោយមក​គេ​ក៏​ហៅ​ថា​ស្ដេច​ក្រុង​សាឡិម​ដែរ​ដែលមានន័យថាស្ដេច​នៃ​សេចក្ដី​សុខសាន្ត 3គាត់គ្មានឪពុកម្ដាយ​គ្មាន​ពង្សាវតារគ្មានថ្ងៃកើត​ថ្ងៃ​ស្លាប់ឡើយ​គឺ​គាត់​មានលក្ខណៈដូច​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ហើយ​នៅ​ជាសង្ឃរៀងរហូតទៅ 4ពិចារណាមើល​ចុះ​លោក​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំប៉ុណ្ណា​បានជា​សូម្បីតែ​លោក​អ័ប្រាហាំជាបុព្វបុរស​របស់​យើង​ក៏​យកមួយភាគដប់ពី​ជ័យ​ភណ្ឌ​មក​ជូនគាត់​ដូច្នេះ។ 5រីឯពួក​កូនចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់ស្របតាមគម្ពីរវិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​គឺ​ពី​បងប្អូន​របស់​ពួកគេទោះបី​អ្នក​ទាំងនោះ​កើតពីពូជពង្ស​របស់​លោក​អ័ប្រាហាំក៏ដោយ 6លោកម៉ិលគីស្សាដែកមិនជាប់សាច់ឈាមជាមួយពួកគេទេ​ប៉ុន្ដែ​គាត់​បាន​ទទួល​យក​មួយ​ភាគ​ដប់​ពី​លោក​អ័ប្រាហាំហើយ​បាន​ឲ្យ​ពរ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នកទទួល​បាន​សេចក្ដី​សន្យា 7អ្នកធំ​ឲ្យ​ពរអ្នកតូច​នោះ​គ្មានទាស់អ្វីឡើយ 8ហើយក្នុង​ករណី​នេះមនុស្ស​ដែល​តែងតែ​ស្លាប់ទទួលយក​តង្វាយ​មួយ​ភាគ​ដប់ប៉ុន្ដែ​ក្នុង​ករណី​មួយទៀត​គឺ​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់ថា​គាត់​មាន​ជីវិត​រស់​ជា​អ្នក​ទទួល​វិញ 9អាចនិយាយ​បាន​ម្យ៉ាងទៀត​ថា​សូម្បីតែ​លោក​លេវីដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់តាមរយៈ​លោក​អ័ប្រាហាំ​ដែរ 10ដ្បិតកាល​លោក​ម៉ិលគីស្សាដែកជួប​លោក​អ័ប្រាហាំ​នោះ​លោក​លេវី​នៅក្នុងខ្លួនដូនតា​របស់​គាត់​នៅឡើយ​ទេ។ 11ដូច្នេះបើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវីនាំឲ្យគ្រប់លក្ខណ៍​(​ដ្បិតក្រោម​មុខងារ​នេះប្រជាជនទទួល​យក​គម្ពីរ​វិន័យ​)​តើ​ហេតុអ្វី​បានជា​នៅតែត្រូវការ​ឲ្យ​មាន​ការ​តែងតាំងសង្ឃផ្សេងទៀតដូច​លោក​ម៉ិលគីស្សាដែកមិនមែនដូច​លោក​អើរ៉ុនដូច្នេះ? 12ដ្បិតពេលណា​មុខ​ងារ​ជា​សង្ឃប្រែប្រួល​នោះ​ក្រឹត្យ​វិន័យត្រូវតែប្រែប្រួលដែរ 13ដ្បិតព្រះ​មួយ​អង្គ​ដែល​សេចក្ដី​ទាំងឡាយ​បាន​ប្រាប់​មក​នោះ​ព្រះអង្គ​មកពីកុលសម្ព័ន្ធមួយដែល​គ្មាន​អ្នកណាម្នាក់ពី​កុលសម្ព័ន្ធ​នោះ​ធ្លាប់​បម្រើ​នៅ​កន្លែងថ្វាយតង្វាយ​ឡើយ។ 14ដ្បិតជាក់ស្ដែងណាស់ព្រះអម្ចាស់​របស់​យើងមកពី​កុលសម្ព័ន្ធ​យូដា​ប៉ុន្ដែ​ចំពោះកុលសម្ព័ន្ធនេះ​លោក​ម៉ូសេមិន​បាន​និយាយ​អ្វី​ទាក់ទងនឹងសង្ឃទេ 15សេចក្ដីនេះ​កាន់តែច្បាស់​ថែម​ទៀតបើមានសង្ឃ​ម្នាក់​ទៀតដូច​លោក​ម៉ិលគីស្សាដែក 16គឺមិនមែនជា​សង្ឃ​ស្រប​ទៅ​តាមក្រឹត្យវិន័យ​ដែល​ជា​បញ្ញត្ដិ​ខាង​សាច់​ឈាមទេប៉ុន្ដែស្រប​ទៅ​តាមអំណាច​នៃ​ជីវិតដ៏​មិន​សាប​សូន្យវិញ 17ដ្បិតមាន​សេចក្ដី​បន្ទាល់​ថា៖ ​«ព្រះអង្គ​ជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។ 18រីឯបញ្ញត្ដិពីមុនត្រលប់ជាមិន​បាន​ការព្រោះបញ្ញត្ដិទាំងនោះខ្សោយហើយ​គ្មាន​ប្រយោជន៍ 19(ដ្បិតគម្ពីរវិន័យមិន​នាំ​ឲ្យ​គ្រប់​លក្ខណ៍ឡើយ​)​ដូច្នេះសេចក្ដី​សង្ឃឹម​មួយ​ដែល​ប្រសើរជាង​ត្រូវ​បាន​នាំ​ចូល​មក​ហើយ​យើង​អាច​ចូល​ទៅ​ជិតព្រះជាម្ចាស់​បាន​តាមរយៈ​សេចក្ដី​សង្ឃឹម​នោះ 20អ្នកទាំងឡាយ​ដែលធ្វើជាសង្ឃមិនមានសម្បថទេប៉ុន្តែ​ព្រះអង្គ​វិញ​ពិតជា​មានសម្បថ 21តាមរយៈព្រះ​មួយ​អង្គ​ដែល​បាន​មានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ ​«ព្រះអម្ចាស់​បាន​ស្បថហើយ​ព្រះអង្គ​មិនប្រែ​ព្រះ​ហឫទ័យឡើយព្រះអង្គ​ជា​សង្ឃអស់កល្បជានិច្ច»។ 22ដូច្នេះហើយ​បាន​ជា​ព្រះ​យេស៊ូត្រលប់ជា​អ្នក​ធានាកិច្ចព្រមព្រៀងដ៏​ប្រសើរ​ជាង 23ម្យ៉ាងទៀតមាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើជាសង្ឃ​ព្រោះ​សេចក្ដី​ស្លាប់​បាន​រារាំង​ពួកគេ​មិន​ឲ្យបន្ត​មុខងារ​នោះ​បាន​ទៀត 24ប៉ុន្តែដោយព្រោះ​ព្រះ​យេស៊ូគង់នៅអស់កល្បជានិច្ច​នោះ​មុខងារ​ជា​សង្ឃ​របស់​ព្រះអង្គ​មិន​ផ្ទេរ​ឲ្យ​អ្នកណា​ឡើយ 25ហេតុនេះហើយ​បាន​ជា​ព្រះអង្គ​អាចសង្គ្រោះ​អស់​អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបាន​ជា​ដរាប​ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់ជានិច្ចដើម្បី​ជួយ​ទូល​អង្វរជំនួសពួកគេ 26សម្ដេចសង្ឃបែបនេះ​ហើយ​ដែលយើងត្រូវការ​គឺ​បរិសុទ្ធស្លូតត្រង់ឥតសៅហ្មង​ហើយ​ត្រូវ​បាន​ញែកចេញពី​មនុស្ស​បាបនិងត្រលប់ជាខ្ពង់ខ្ពស់ជាងស្ថានសួគ៌​ទៅ​ទៀត 27ព្រះអង្គមិនចាំបាច់ថ្វាយ​យញ្ញ​បូជារៀងរាល់ថ្ងៃដូចជា​សម្ដេច​សង្ឃ​ផ្សេងៗ​ដែល​ថ្វាយ​តង្វាយ​សម្រាប់បាប​របស់​ខ្លួនជាមុនរួច​បាន​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជន​នោះ​ឡើយ​ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​នេះតែម្ដង​ជា​ការ​សម្រេច​នៅ​ពេល​ដែល​ព្រះអង្គ​បាន​ថ្វាយអង្គទ្រង់ 28ដ្បិតគម្ពីរវិន័យតែងតាំងមនុស្ស​ដែល​មានភាព​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃតែព្រះបន្ទូលសម្បថដែល​មក​ក្រោយគម្ពីរវិន័យ​បាន​តែងតាំង​ព្រះ​រាជ​បុត្រា​ដ៏​គ្រប់​លក្ខណ៍អស់កល្បជានិច្ច​ឲ្យ​ធ្វើជា​សម្ដេច​សង្ឃ។
Copyright information for KhmKCB